About TKS Group Co;.LTD
វិស័យកសិកម្ម គឺជាសសរស្ដម្ភនៃសេដ្ឋកិច្ចជាតិ នៅគ្រប់សម័យកាល ក្នុងប្រវត្តិសាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជា។ វិសេសជាងពេលណាៗទាំងអស់ វិស័យកសិកម្ម នាសម័យបច្ចុប្បន្ន មានការវិវឌ្ឍ​​រីកចំរើនឥតឈប់ឈរតាមតម្រូវការចាំបាច់និងជាក់ស្តែងរបស់ប្រជាជនកម្ពុជា ដែលភាគច្រើនប្រកបរបរកសិកម្មផង និង តាមគោលនោយបាយដឹកនាំដ៏វៃឆ្នើមនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យកសិកម្មទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិផង។
ដើម្បីបុព្វហេតុរីចំរើននៃវិស័យកសិកម្មកម្ពុជា ក្រុមហ៊ុន ធី ខេ អេស គ្រុប (TKS Group Co.,Ltd.) បានចូលរួមចំណែកយ៉ាងសកម្ម អស់រយៈពេលជាងម្ភៃឆ្នាំ ក្នុងការស្វែងរក នាំចូល ផ្គត់ផ្គង់និងចែកចាយ ឧបករណ៍ គាំទ្រកសិក្មនិងសម្ភារៈជាងមានជាអាទិ៍ម៉ាស៊ីនបូមទឹក ម៉ាស៊ីនកាត់ស្មៅ ម៉ាស៊ីបាញ់ថ្នាំ ម៉ូទ័រស្វាន ប៉ូទ័រខាត់ ម៉ូទ័រកាត់ដែក ម៉ូទ័រឆាប ព្រមទាំងគ្រឿងបន្លាស់គ្រប់ប្រភេទ ប្រកបដោយគុណភាពខ្ពស់​ តាមស្ដង់ដារអន្តរជាតិ តម្លៃសមរម្យ និងសេវាកម្មទាន់ចិត្ត ជូនដល់ដៃគូពាណិជ្ជកម្ម និងអតិថិជនដ៏ប្រពៃទាំងអស់។
ចាប់តាំងពីកកើតដំបូងនាឆ្នាំ 1991 រហូតដល់ដំឡើងជាក្រុមហ៊ុន ធី ខេ អេស គ្រុប នាឆ្នាំ 2006 មកទល់បច្ចុប្បន្ន ក្រុមហ៊ុនយើងខ្ញុំបាន ពង្រីកខ្លួនជាប់ជាលំដាប់ ចាប់ពីហាងលក់សម្ភារៈជាងនៅខេត្តបន្ទាយមានជ័យ ហាងឈានមុខនៅខេត្តបាត់ដំបង និងក្លាយជាក្រុមហ៊ុននាំមុខមួយ ក្នុងការនាំចូលម៉ាស៊ីនកសិកម្មធុនស្រាល និងសម្ភារៈជាងមកផ្គត់ផ្គង់ទីផ្សារនៅទូទាំង 24 រាជធានី-ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឋានៈជាដៃគូពាណិជ្ជកម្មនាំមុខ ជាមួយនឹងក្រុមហ៊ុនជប៉ុន ថៃ សេង(THAI SENG TRADING CO.,LTD.) សម្រាប់ផលិផលដ៏មានគុណភាពខ្ពស់ម៉ាក MAKITA និង MATEC នៃក្រុមហ៊ុន Makita Corporation របស់ប្រទេសជប៉ុន។
ក្រុមហ៊ុន ធី ខេ អេស គ្រុប យើងខ្ញុំ បាននិងកំពុងទទួលការគាំទ្រច្រើន និងទំនុកចិត្តខ្ពស់ តម្លៃសមរម្យនិងសេវាកម្មទាន់ចិត្តដែលក្រុមហ៊ុន ធី ខេ អេស គ្រុប យើងខ្ញុំតែងតែផ្តល់ជូនដរាបតរៀងមកក្នុងអំឡុងពេលជាង20ឆ្នាំនេះ។ ចំពោះអតិថិជនជាអ្នកប្រើប្រាស់ យើងខ្ញុំមានសេវាកម្មជានា ជួសជុលឆ្លើយតបទាន់ពេលវេលាតាមតម្រូវការចាំបាច់និងជាក់ស្តែង ចំណែកឯដៃគូពាណិជ្ជកម្មនៅតាមបណ្តាខេត្តនិងស្រុកនានានៅទូទាំងប្រទេស ថ្នាក់ដឹកនាំប្រុមហ៊ុនយើងខ្ញុំតែងតេបានចុះជួបសំណេះសំណាដោយផ្ទាល់និងសិ្នទ្ធស្នាល ដើម្បីជួយជ្រោមជ្រែងដល់ដៃគូពាណិជ្ជកម្ម ក្នុងការឆ្លើយតបចំតម្រូវការចាំបាច់ និងពិតប្រាកដ របស់អតិថិជនជាអ្នកប្រើប្រាស់ តាមរយៈផលិតផលនិងគ្រផងបន្លាស់ដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ នាំចូលពីបណ្តាលប្រទេសជឿនលឿនផ្នែកកសិកម្ម។
ក្រុមហ៊ុន ធី ខេ អេស គ្រុប គុណភាពខ្ពស់ តម្លៃសមរម្យ សេវាកម្មទាន់ចិត្ត!
ក្រុមហ៊ុន ធី ខេ អេស ជាដៃគូតែមួយគត់ ផ្គតផ្គង់សម្ភារៈជាង និងឧបករណ៍កសិកម្ម!
ធី ខេ អេស គ្រុប ហៅ គីសែ ថែរក្សាពាណិជ្ជកម្មយូរអង្វែង!

Posted Date: 03-03-2014